អត្តសញ្ញាណជាតិជាអ្វី? អត្តសញ្ញាណជាតិរួមមានអ្វីខ្លះ? ចូររៀបរាប់

អត្ត មានន័យថា ខ្លួន អាត្មា។
សញ្ញាណ មានន័យថា គ្រឿងសម្គាល់ លក្ខណៈសម្គាល់ សេចក្តីដឹងជាក់។
ជាតិ មានន័យថា កំណើត។
តាមន័យទូទៅ អត្តសញ្ញាណជាតិ គឺជាគ្រឿងសម្គាល់នូវជាតិសាសន៍នីមួយៗដាច់ដោយឡែកពីគ្នា ឬជាលក្ខណៈសម្គាល់ជាពិសេសរបស់មនុស្សរស់នៅក្នុងសហគមន៍មួយដែលជាទូទៅមានភាសា វប្បធម៌ អរិយធម៌ជាមួយគ្នា។ អត្តសញ្ញាណជាតិរួមមាន៖
និមិត្តរូប (ទង់ជាតិ ភ្លេងជាតិ ចម្រៀងជាតិ សញ្ញាជាតិ)
រូបិយប័ណ្ណ (ប្រាក់រៀល), ភាសាខ្មែរ (មានផ្នត់កម្លាយ គ្មានការលើកដាក់សម្លេង)
មនុស្សខ្មែរ (ពណ៌សម្បុរ ទម្រង់មុខ កម្ពស់ ភិនភាគ)
ឈ្មោះខ្មែរ (មុំ ម៉ុក ម៉ែន...)
ឈ្មោះទីកន្លែង (ភ្នំពេញ បាភ្នំ ត្បូងឃ្មុំ សៀមរាប...)
ឥរិយាបថ (ដេក ដើរ ឈរ អង្គុយ...)
សម្លៀកបំពាក់ (ហូល ផាមួង ក្រមា សារុង...)
សុជីវធម៌ (ចេះគោរពមាតាបិតា ចាស់ព្រឹទ្ធាចារ្យ «ក្មេង គោរពអ្នកចាស់ជាងខ្លួន មានការសំពះពេលជួបគ្នា»...)
ឧបករណ៍ផ្ទះបាយ (ចាន ឆ្នាំង ជើងក្រាន កញ្ច្រែង ល្អី...)
ឧបករណ៍ប្រើប្រាស់ (ផ្តិល ត្រឡោក តយ តោក ហិប...)
ឧបករណ៍កសិកម្ម (នង្គ័ល រនាស់ រទេះ ចប កណ្តៀវ...)
ជម្រក (ផ្ទះកន្តាំង ផ្ទះរោងដោល រោងឌឿង ផ្ទះប៉ិត...)
គ្រឿងអលង្កា (ខ្សែក ខ្សែដៃ ចិញ្ចៀន...)
ទំនៀមទម្លាប់ប្រពៃណី (កូនប្រុសបួសសងគុណម្តាយ កូនស្រីចូលម្លប់ ពិធីរៀបអាពាន៍ពិពាហ៍ បុណ្យទ្វារទសមាស...)
អក្សរសាស្រ្ត និងអក្សរសិល្ប៍ (រឿងព្រេងខ្មែរ រឿងប្រជាប្រិយ រឿងបែបអក្សរសិល្ប៍ សំណេរ), សិល្បៈ (តន្រ្តី ចម្រៀង របាំ ល្ខោន យីកេ ល្ខោនស្បែក...)
ល្បែងប្រជាប្រិយ (ចោលឈូង បោះអង្គុញ លាក់កន្សែង ស្តេចចង់ ចាប់កូនខ្លែង...)
កីឡា (ល្បុក្កតោ ប្រដាល់ គុណដាវ...)
ម្ហូបអាហារ (សម្លកកូរ ប្រហើរ ទឹកគ្រឿង ប្រហុកកប់...)
បង្អែម (នំអន្សម នំគម នំជាល...)
ការតុបតែងលម្អ (មានលក្ខណៈសមស្របតាមចំណង់ចំណូលចិត្ត ប្រពៃណីខ្មែរ...) ។
~ចប់~
Post a Comment